ក្រុងព្រះសីហនុ ! ពលរដ្ឋរស់នៅក្នុងភូមិ ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ ក្រុងព្រះសីហនុ ស្ថិតត្រង់ចំនុចភូមិតាអើងបានឲ្យដឹងថា បុគ្គលឈ្មោះ ខ្មៅ ដែលស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីបរិស្ថាន និងអភិរក្សនោះ កំពុងដើរហើរសប្បាយចិត្ត ក្រោយពីបោកប្រាស់ពួកគាត់បានលុយខ្ទង់មុឺដុល្លារ ដោយក្នុង១គ្រួសារ អស់ខ្ទង់ពាន់ដុល្លារឯណោះពីការទិញដីខ្ចល់។
លោកស្រី នួន ខេម មានអាយុ៦២ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិតាអឺង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ទឹកមុខក្រៀមក្រំ ពោរពេញដោយទឹកភ្នែកថា ក្នុងកំឡុងឆ្នាំ២០២៣ លោក ខ្មៅ ដែលគេឃើញមានស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីបរិស្ថាននិងអភិរក្សនោះ តែងតែមកអង្គុយលេងនៅក្នុងភូមិនិងនិយាយលេងជាមួយពួកគាត់ដោយស្និទ្ធស្នាល និងបានអូសទាញឲ្យពួកគាត់ទទួលទិញដី ក្នុងតម្លៃធូរៗថ្លៃ ហើយដីនោះបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលកំពុងតែឈូសឆាយសំអាតសម្រាប់ចែកជូនដល់ពលរដ្ឋទីផ្ទាល់ក្រ។
លោកស្រីបញ្ជាក់ថា លោក ខ្មៅ បានបោកបញ្ឆោតអូសទាញដោយនិយាយថា លោកខ្មៅ អាណិតគ្រួសារលោកយាយនិងពលរដ្ឋដែលគ្មានដី ដូច្នេះគ្រាន់តែជូនជាសាគន្ធខ្លះដល់គាត់ នឹងទទួលបានដី១ឡូ ក្បាល់ ៥ម បណ្ដោយ ២០ម ក្នុងទឹកប្រាក់១ឡូ ៥០០$ ប៉ុណ្ណោះ។
ហើយដីនោះគឺមានទីតាំងស្ថិតនៅ ក្រោយរោងចក្រញ៉ូវស៊ីន ក្នុងសង្កាត់១ ក្រុងព្រះសីហនុ ជាប់នឹងទីស្នាក់ការបរិស្ថានតែម្ដង។ ដោយជឿទុកចិត្ត ការលួងលោមពីបុគ្គលឈ្មោះខ្មៅ ខាងលើ គ្រួសារលោកយាយនិងពលរដ្ឋជាង ១០គ្រួសារដទៃទៀត បានសម្រេចប្រគល់ប្រាក់ហើយមានគ្រួសារខ្លះយក ១ឡូ និងគ្រួសារខ្លះយកច្រើនឡូ ដែលត្រូវចំនាយអស់ខ្ទង់ពាន់ដុល្លារ។ ក្រោយលោកខ្មៅ ទទួលបានលុយគ្រប់ចំនួនលោក ខ្មៅ បានដាក់មេព្រូច រត់គេចបាត់ស្រមោលឆឹងរហូតមកដល់សព្វថ្ងៃតែម្ដង។
លោកស្រីបញ្ជាក់ទៀតថា លោកស្រីបាន ទៅដាក់ពាក្យបណ្ដឹងផ្ដឹងនៅប៉ុស្តិ៍សង្កាត់លេខ១ រួចហើយ ពូលតាំងពីឆ្នាំ ២០២៣ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោកស្រីមិនបានទទួលដំណឹងអ្វីពីសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ ដូច្នេះមានតែសំណូមពរដល់ប្រព័ន្ធផ្សព្វផ្សាយសូមជួយផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ ដើម្បីឲ្យលោកបានជ្រាបនិងជួយស្វែងរកជនឆបោកខាងលើនេះផង។
លោកស្រី ផល តារា ជាប្រជាពលរដ្ឋរស់នៅចំនុចភូមិតាអើង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានឲ្យដឹងថាលោកស្រី នឹងពលរដ្ឋជាង ១០គ្រួសារផ្សេងទៀត ពិតជាបានចាញ់បោកបុគ្គលឈ្មោះខ្មៅ ខាងលើពិតប្រាកដមែន និងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកមុខជនឆបោកខាងលើមកដោះស្រាយតាមច្បាប់ជូនគាត់វិញផង។
ជុំវិញរឿងរ៉ាវខាងលើ លោក សុំ គៀរ៉ាវុធមេប៉ុស្តិ៍សង្កាត់លេខ១ បានបញ្ជាក់ឲដឹងនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ថាពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ពលរដ្ឋដែលប្ដឹងបុគ្គលឈ្មោះ ខ្មៅ ខាងលើនេះ កន្លងមកលោកបានបញ្ជូនរឿងនេះទៅថ្នាក់នឹងមានចំណាត់ការពីថ្នាក់ខេត្ត បានបញ្ជាឲ្យរកមុខបុគ្គលនេះផងដែរ ប៉ុន្តែរកមិនឃើញ ដោយបុគ្គលរូបនេះបានគេចខ្លួនបាត់ស្រមោលតែម្ដង។
លោក មុឹង សុភាព ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានឲ្យដឹង នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា បុគ្គលឈ្មោះខ្មៅ ដែលតែងតែស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីអភិរក្សនិងជាមន្ត្រីបរិស្ថានផងនោះ គឺពុំមែនជាមន្ត្រីបរិស្ថានពិតប្រាកដនោះទេ។
សូមបញ្ជាក់ថាបុគ្គលឈ្មោះខ្មៅ ខាងលើមិនត្រូវបានសមត្ថកិច្ចឬពលរដ្ឋស្គាល់ពីអត្តសញ្ញាណ ឈ្មោះពិត នោះទេ។
ចំណែកលោកខ្មៅ ដែលត្រូវបានពលរដ្ឋប្ដឹងពាក់ព័ន្ធករណីឆបោកលក់ដីខ្យល់គ្មានដីជូនពួកគាត់អង្គភាពយើងបានទំនាក់ទំនងទៅលោកជាច្រើនលើកច្រើនសារដែរ ដោយទូរសព្ទខលចូលហើយតែពុំមានអ្នកលើក។ ក្រុមការងារព័ត៌មានយើងនិងរង់ចាំការបកស្រាយបំភ្លឺពីលោក ខ្មៅ នៅរាល់ម៉ោងធ្វើការ។
ជាចុងក្រោយអង្គភាពគេហទំព័រ S M D សរសេរចុះផ្សាយតែសាមម៉ីជនដែលបានប្រព្រឹត្តហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេអង្គភាពយើងខ្ញុំនិងរង់ចាំការបកស្រាយពីសាមម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឱ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ។គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម(រិះគន់ក្នុងន័យស្ថាបនា)ព័ត៌មាន(ត)




No comments:
Post a Comment