ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា ដែលតែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស - គេហទំព័រ ស្ពានមរតក

Breaking

Monday, February 2, 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា ដែលតែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស

រសៀលថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្នុងដំណើរត្រឡប់ពីខេត្តសៀមរាប មករាជធានីភ្នំពេញវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា ដែលតែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស ទាំងចំណេះដឹង និងជំនាញផ្សេងៗ។




ក្នុងឱកាសនោះ ដើម្បីជាការលើកទឹក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភកុំព្យូទ័រ ចំនួន ១គ្រឿង ដល់អ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា បង្រៀននៅសាលាបឋមសិក្សាក្បិល ស្ថិតនៅក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងស្នើឱ្យអ្នកគ្រូ បន្តសកម្មភាពបែបនេះ និងបង្កើតគំនិតច្នៃប្រឌិតល្អៗបន្ថែមទៀត សម្រាប់សិស្សានុសិស្ស និងសង្គមជាតិទាំងមូល៕




 

No comments:

Post a Comment

Pages