#ខេត្តក្រចេះ
ចេញផ្សាយថ្ងៃសុក្រ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី31ខែមករាឆ្នាំ 2025
.សូមគោរពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ
.សូមគោរពលោក ឧត្តមសេនីយ៍ទោ អ៊ូ សុបណ្ណា ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នឹង
.សូមគោរពលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
សូមបញ្ជាក់ឲ្យជ្រាបច្បាស់ថា"ច្បាប់នៃច្រករបៀង បើយោងតាមអនុក្រិត្យលេខ៦៤អនក្រ.បកចុះថ្ងៃទី៩កក្កដា២០០១របស់រាជរដ្ឋាភិបាលកម្ពុជាលិខិតលេខ ៣១៤៤អនក្រ.កបចុះថ្ងៃ២៣វិច្ឆិកា២០២២របស់ក្រសួងមហាផ្ទៃ លិខិតលេខ៧៧៦សជណចុះថ្ងៃ២៧មិថុនា២០០៦របស់ក្រសួងមហាផ្ទៃអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃ៩កញ្ញា២០២៣បានមានអនុសាសន៍មកគ្រប់ខេត្តដែលមានច្រករបៀងថា"។
.១.ត្រូវបិទទាំងស្រុងច្រករបៀងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីចាំបាច់ត្រូវធ្វើការ
សឹក្សាស្រាវជ្រាវ នឹងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចសង្គម របស់ច្រកដែលមានស្រាប់ រួចលើកសំណើរមកក្រសួងមហាផ្ទៃដើម្បីមានមូលដ្ឋានសឹក្សានឹងលើកយោបល់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចជាច្រកព្រំដែន .ជាផ្លូវការ។
២.ត្រូវចាត់វិធានការដើម្បីគ្រប់គ្រង នឹងការត្រួតពិនិត្យអ្នកធ្វើដំណើរ ទំនិញ នឹងមធ្យោបាយចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការទប់ស្កាត់នឹងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសត្រូវពង្រឹង ការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនឹងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
*ស បញ្ជាក់ឱ្យឃើញថា" .... ជាមេប៉ុស្តិ៍ បានអនុវត្តផ្ទុយទាំងស្រុងពីអនុក្រិត្យ៦៤ដែលសម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត បានចុះហត្ថលេខាថ្ងៃ៩កញ្ញា២០២៣ទាំងស្រុង។
មិនគួរមេីលរំលងមេឈ្មួញដុះស្លែឈ្មោះ ចែ មុំ និងឈ្មួញ ដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀង D16 រៀងរាល់យប់យ៉ាងពេញបន្ទុក គួរណាស់បញ្ចេញកណ្ដាប់ដៃដែកបង្ក្រាបបទល្មើសធ្យូងរាប់រយតោន ចូលតាមច្រកD16 មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថារយៈប្រហែល ១ឆ្នាំនេះ សកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់អស់រថយន្តខ្នាតយក្សប្រភេទវ៉េអង ពេលនេះចូលដល់រថយន្តសាំយ៉ុងកែច្នៃ ដឹកធ្យូងចូលខុសច្បាប់តាមច្រករបៀងD16 ក្នុងភូមិសាស្រ្ត
ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមកំពុងបន្តកើតមានយ៉ាងពេញបន្ទុក រៀងរាល់យប់ ខណៈមន្ត្រីជំនាញពាក់ព័ន្ធប្រចាំប៉ុស្តិ៍ កំពុងសប្បាយទទួលផលប្រយោជន៏ពីក្រុមឈ្មួញជាថ្នូរ មិនបង្រ្កាប ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក សាក់ សារាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដាក់ការស៊ើបអង្កេតទៅលើមេឈ្មួញដឹកធ្យូងជើងខ្លាំងឈ្មោះ ចែ មុំ នេះផង
ដោយឡែកតាមប្រភពច្បាស់ការខ្សឹបប្រាប់មកថា ដោយសារប្ដីគាត់ជាមេស្នាក់ការ 709 ទើបគាត់មិនខ្លាចនិងច្បាប់។ប្រហែលជាគាត់ធំជាងលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តទៀតមើលទៅ បានបណ្ដែតបណ្ដោយឲ្យប្រពន្ធដឹកធ្យូងតាមសាំយុងកែច្នៃទៅលក់ក្នុងស្រុកយួនតាមច្រកD16មិនខ្លាចអ្វីទាំងអស់។
ប្រជាសហគមន៍ក៍ដូចជា ពលរដ្ឋរស់នៅក្នុងស្រុកស្នួល បានលើកឡើងថា ការដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម លក្ខណៈទ្រង់ទ្រាយធំទាំងយប់ រាប់រយតោនបែបនេះ គឺធ្វើឲ្យព្រៃឈើគ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលជាសម្បត្តិធនធានធម្មជាតិ ជួបនឹងការរលាយហិនហោចអស់ទៅហើយដោយសារស្នាដៃក្រុមឈ្មួញនិងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនប្រព្រឹត្តអំពើពុករលួយ មិនបង្ក្រាប។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍
សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
និងលោក មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល មិនគួរបណ្តែតបណ្ដោយឲ្យមេឈ្មួញឈ្មោះ ចែ មុំ ព្រមទាំងបក្សពួកដឹកជញ្ជូនរត់ពន្ធធ្យូង ទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន គួរមានចំណាត់ការទៅលើជនល្មើសរូបនេះ។
ជាក់ស្តែងរាល់យប់មានរថយន្តសាំយ៉ុងកែច្នៃខ្នាតយក្ស ចំនួន3គ្រឿងទៅ4គ្រឿងដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនតាមផ្លូវTTY ឆ្ពោះទៅច្រកដេរ 16 (D16)ដែលគ្រប់គ្រងដោយមន្ត្រីមានសមត្ថកិច្ចឲ្យឈ្មួញដឹកធ្យូងចូលរាល់យប់ តាមអំពេីចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
មជ្ឈដ្ឋានខាងក្រៅ ! ក៍ដូចជាសង្គមស៊ីវិលអំពាវនាវដល់
នាយឧត្តមសេនីយ៍ សៅ សុខា គណៈកម្មការថ្នាក់ជាតិទប់ស្កាត់និងបង្ក្រាបបទល្មេីសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យព្រៃឈេីនៅដែនអភិរក្ស ក្នុងខេត្តក្រចេះ និងដែនអភិរក្សស្រុកកែវសីមាជាបន្ទាន់ផង បេីមិនដូច្នោះនោះទេព្រៃឈើនៅសេសសល់បន្តិចបន្តួចពិតជារលាយអស់ក្រោមស្នាដៃ ពួកឈ្មួញទាំងនោះជាក់ជាពុំខាន់ឡើយ។
ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ (រឹះគន់ក្នុងន័យស្ថាបនា)ព័ត៌មានត





No comments:
Post a Comment