ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្តី បានយកកូនកាំបិត អាករប្រពន្ធ ស្លាប់ គួរអោយអាណោចអាធ័ម - គេហទំព័រ ស្ពានមរតក

Breaking

Saturday, January 11, 2025

ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្តី បានយកកូនកាំបិត អាករប្រពន្ធ ស្លាប់ គួរអោយអាណោចអាធ័ម

ខេត្តក្រចេះ ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្តី បានយកកូនកាំបិត អាករប្រពន្ធ ស្លាប់ គួរអោយអាណោចអាធ័ម។ ហេតុការណ៍អំពើឃាតកម្ម នេះកើតឡើង កាលពីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង បន្ទាប់ពីធ្វើសកម្មភាពនេះរួចបុរសជាប្ដីបានជិះម៉ូតូរត់គេចខ្លួន ទៅបញ្ចប់ជីវិតខ្លួនឯងដោយចង ក តាមក្រោយ។


សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ៖ ចំពោះជនរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ចំណែកជនសង្ស័យឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។


បច្ចុប្បន្នសាកសព ទាំងពីរបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោមសំឡេងទួញសោកអាណិតអាឡោះអាល័យជាទីបំផុត៕







 

No comments:

Post a Comment

Pages