មេឈ្មួញធ្យូងចាស់វស្សាឈ្មោះ មុំ ពិតជាខ្លាំងមែន មន្ត្រីពាក់ព័ន្ធក្នុងខេត្តក្រចេះមិនហ៊ានបង្ក្រាប - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, January 21, 2025

មេឈ្មួញធ្យូងចាស់វស្សាឈ្មោះ មុំ ពិតជាខ្លាំងមែន មន្ត្រីពាក់ព័ន្ធក្នុងខេត្តក្រចេះមិនហ៊ានបង្ក្រាប

 



#ខេត្តក្រចេះ

ចេញផ្សាយថ្ងៃអង្គារ 8 រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី21ខែមករាឆ្នាំ 2025

.សូមគោរពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ 

.សូមគោរពលោក ឧត្តមសេនីយ៍ទោ អ៊ូ សុបណ្ណា ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នឹង

.សូមគោរពលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនគួរមេីលរំលងមេឈ្មួញដុះស្លែឈ្មោះ ចែ មុំ និងឈ្មួញជាច្រើននាក់ទៀត ដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែន ដូចជាD3 D4 D16 រៀងរាល់យប់យ៉ាងពេញបន្ទុក គួរណាស់បញ្ចេញកណ្ដាប់ដៃដែកបង្ក្រាបបទល្មើសធ្យូងរាប់រយតោន ចូលតាមច្រកD16 មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថារយៈប្រហែល ១ឆ្នាំនេះ សកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់អស់រថយន្តខ្នាតយក្សប្រភេទវ៉េអង ពេលនេះចូលដល់រថយន្តសាំយ៉ុងកែច្នៃ ដឹកធ្យូងចូលខុសច្បាប់តាមច្រកទ្វារព្រំដែន ប៉ុស្តិ៍នគរបាលនិមួយៗ ក្នុងភូមិសាស្រ្តឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមកំពុងកើតមានយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន កំពុងសប្បាយទទួលផលប្រយោជន៏ពីក្រុមឈ្មួញជាថ្នូរ មិនបង្រ្កាប ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក សាក់ សារាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនគួរណាមើលរំលងឈ្មួញដឹកធ្យូងជើងខ្លាំងឈ្មោះ ចែ មុំ ហើយខ្សឹបប្រាប់ទៀតថា តាំងពីលោកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អស់ពីឡានវេអងធ្យូង ពេលនេះដល់ចាំយុងកែច្នៃម្ដងដឹកទៅស្រុកយួនរហូតគ្មានអ្នកបង្ក្រាបទេ





ប្រជាសហគមន៍ក៍ដូចជា ពលរដ្ឋរស់នៅក្នុងស្រុកស្នួល បានលើកឡើងថា ការដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម លក្ខណៈទ្រង់ទ្រាយធំទាំងយប់ រាប់រយតោនបែបនេះ គឺធ្វើឲ្យព្រៃឈើគ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលជាសម្បត្តិធនធានធម្មជាតិ  ជួបនឹងការរលាយហិនហោចអស់ទៅហើយដោយសារស្នាដៃក្រុមឈ្មួញនិងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនប្រព្រឹត្តអំពើពុករលួយ មិនបង្ក្រាប។


ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍

 សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ 

និងលោក មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល មិនគួរបណ្តែតបណ្ដោយឲ្យមេឈ្មួញឈ្មោះ ចែ មុំ ព្រមទាំងបក្សពួកដឹកជញ្ជូនរត់ពន្ធធ្យូង ទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន គួរមានចំណាត់ការទៅលើជនល្មើសរូបនេះ។


ជាក់ស្តែងកាលពីយប់រំលងអធ្រាត្រចូលព្រឹកថ្ងៃទី21 ខែមករាឆ្នាំ2025 មានរថយន្តសាំយ៉ុងកែច្នៃខ្នាតយក្ស ចំនួន៤គ្រឿងបានដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនតាមផ្លូវTTY ឆ្ពោះទៅច្រកដេរ 16 (D16)ដែលគ្រប់គ្រងដោយមន្ត្រីមានសមត្ថកិច្ចប្រើអំណាចបេីកបារ៉ាស់ ឲ្យឈ្មួញដឹកធ្យូងចូលទាំងយប់ តាមអំពេីចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។


មជ្ឈដ្ឋានខាងក្រៅ ! ក៍ដូចជាសង្គមស៊ីវិលអំពាវនាវដល់

នាយឧត្តមសេនីយ៍ សៅ សុខា គណៈកម្មការថ្នាក់ជាតិទប់ស្កាត់និងបង្ក្រាបបទល្មេីសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យព្រៃឈេីនៅដែនអភិរក្ស ក្នុងខេត្តក្រចេះ និងដែនអភិរក្សស្រុកកែវសីមាជាបន្ទាន់ផង បេីមិនដូច្នោះនោះទេព្រៃឈើនៅសេសសល់បន្តិចបន្តួចពិតជារលាយអស់ក្រោមស្នាដៃ ពួកឈ្មួញទាំងនោះជាក់ជាពុំខាន់ឡើយ។





ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ (រឹះគន់ក្នុងន័យស្ថាបនា)ព័ត៌មានបឋម

No comments:

Post a Comment

Pages