បើកបរខ្វះការប្រុងប្រ-យ័ត្នជ្រុលបុករថយន្តដឹកទឹកកកចតចោលបណ្តាលអោយស្លា-ប់យ៉ាងអាណោ-ចអា-ធ័ម - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, January 22, 2025

បើកបរខ្វះការប្រុងប្រ-យ័ត្នជ្រុលបុករថយន្តដឹកទឹកកកចតចោលបណ្តាលអោយស្លា-ប់យ៉ាងអាណោ-ចអា-ធ័ម

(បាត់ដំបង) យុវជនម្នាក់បានស្លា.ប់នៅក្នុងថ្លុកឈា.ម.ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកគូថរថយន្តនៅវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺថ្ងៃទី២២ .ខែមករា ២០២៥នេះ នៅតាមបណ្តោយផ្លូវពេទ្យយាយជី ចំណុចខាងមុខរោងសិប្បកម្មទឹកកករតន: ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។


ប្រជាពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តដឹកទឹកកកពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-9756 ចតដាក់ទឹកកកខាងមុខរោងសិប្បកម្មទឹកកករតន: ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-6971បើកបរដោយយុវជនម្នាក់ ទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុកគូថរថយន្តពេញទំហឹងបណ្តាលអោយចូលក្រោមឡានស្លា.ប់ភ្លាម។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកវាស់វែងធ្វើកំណត់ប្រគល់សពអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕




 

No comments:

Post a Comment

Pages