ក្រុមការងារសិស្ស-និស្សិតអាហារូបករណ៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត (អ.ម.ត) ខេត្តកោះកុង ឆែកជូនអំណោយដល់ពលរដ្ឋប្រមាណជា ៦០០ គ្រួសារ - គេហទំព័រ ស្ពានមរតក

Breaking

Friday, January 24, 2025

ក្រុមការងារសិស្ស-និស្សិតអាហារូបករណ៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត (អ.ម.ត) ខេត្តកោះកុង ឆែកជូនអំណោយដល់ពលរដ្ឋប្រមាណជា ៦០០ គ្រួសារ

កោះកុង ៖ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ (អ.ម.ត) ខេត្តកោះកុង នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ អ.ម.ត ជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៦០០គ្រួសារ នៅទីស្នាក់ការ (អ.ម.ត) ខេត្តកោះកុង។


ថ្លែងក្នុងឱកាសនោះ លោក ហាក់ ឡេង ប្រធានក្រុមការងារ(អ.ម.ត) បានមាន ប្រសាសន៍ថា ជានិច្ចជាកាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី លោកនៅតែមានការយកចិត្តទុកដាក់ទៅលើលោកយាយ លោកតា ចាស់ជរា ខ្វះខាតគ្មានទីពឹងជានិច្ច បើទោះបីអំណោយទាំងនេះវាតិចតួចមែន តែវាអាចធ្វើឱ្យលោកយាយ​ លោកតា បងប្អូន បានដោះស្រាយក្នុងជីវភាពគ្រួសារបានមួយគ្រាផងដែរ។


លោក ហាក់ ឡេង ប្រធានក្រុមការងារបានបន្តថា សម្ដេច និងលោកជំទាវបណ្ឌិត នៅតែបន្តយកចិត្តទុកដាក់ទៅលើលោកយាយ លោកតា បងប្អូន ដែលមានកូនចៅប្រុស.ស្រី ដែលបានប្រឡងបាក់ឌុបជាប់ ហើយខ្វះខាត ដែលមិនមានលទ្ធភាពបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា សូមលោកតា លោកយាយ នាំកូនចៅដែលចង់សិក្សាបន្តមកទីសា្នក់ការ (អ.ម.ត) ខេត្តកោះកុង លោកផ្តល់អាហារូបករណ៍សិស្ស-និសិ្សត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីបន្តការសិក្សាដោយមិនបង់ថវិកាថ្លៃសាលានោះឡើយ។ 


លោកបានបន្ថែមថា សម្តេចទាំងទ្វេរតែយកចិត្តទុក្ខដាក់ដល់ប្អូនៗកូនក្មួយ ដែលចង់បន្តការសិក្សា ក្នុងជីវភាពខ្វះខាតហើយនេះជាឱកាសដ៏ល្អមួយរបស់ក្រុមគ្រួសារលោកយាយ លោកតា ដើម្បីឲ្យមានជំនាញចំណេះដឹងក្នុងខ្លួន ដើម្បីកែប្រែក្នុងជីវភាពគ្រួសារបានល្អប្រសើរផងដែរ។ អំណោយចែកជូនរួមមាន÷ អង្ករ គ្រឿងឧបភោគបរិភោគ៕ ដោយ ញុឹប សន





 

No comments:

Post a Comment

Pages