ខេត្តកោះកុង
ចេញផ្សាយថ្ងៃ១១រោជ ខែបុស្ស ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃសុក ទី24 ខែមករា ឆ្នាំ2025
ទីតាំងជល់មាន់មួយកន្លែងត្រូវបានសមត្ថកិច្ចបង្ក្រាប រុះរើដុតកម្ទេចចោល នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់ មាន់ខាងលើ ក្រោយការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៌ទោស្នងការនគរបាលខេត្តកោះកុង បានឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងកងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តកោះដឹកនាំដោយលោកវរសេនីយ៌ឯក គង់ បញ្ញា ស្នងការរងនិងលោកវរសេនីយ៌ឯក ជា សុភាព នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ខាងលើ ដោយរួសរើនិងដុតកម្ទេចចោល។
ទីតាំងល្បែងជល់មាន់ខាងលើនេះ ខណៈកម្លាំងសមត្ថកិច្ចចុះទៅដល់ អ្នកលេងល្បែងស៊ីសងជល់មាន់បានរត់ចែកជើងគ្នារត់បាតជើងសព្រាតចូលព្រៃគេចខ្លួនអស់ បានបន្សល់ទុកនៅវត្ថុតាងរួមមាន៖
១-រោងសង្វៀនជល់មាន់ធ្វើអំពីកូនឈើប្រក់តង់ពណ៌ខៀវទទឹង៨ ម៉ែត្រ និងបណ្តោយ ៨ ម៉ែត្រ ។
២-ស៊ុមសម្រាប់ក្រុងមាន់ចំនួន៣៤ស៊ុម
៣-ស្បៃពណ៌ខ្មៅចំនួន០៣ខ្សែ
៤-កៅអីជ័រចំនួន០៣( ចាស់ )។
៥-ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១។
៦-មាន់ជល់០១ក្បាល(ងាប់)។
-ចំពោះសង្វៀនមាន់ជល់ត្រូវបានកម្លាំងសមត្ថកិច្ចបានរុះរើដុតកម្ទេចចោលនៅនឹងកន្លែង។ រីឯវត្ថុតាងក្រៅពីយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកម្ចាស់និងអនុវត្តតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា ទីតាំងល្បែងស៊ីសងជល់មាន់ខាងលើ ហាក់បីដូចជាមានកូនក្រកតាមថែរក្សា ឬក៏អ្នកតានៅទីនោះបានផ្ដល់ដំណឹងជាមុន ទើបម្ចាស់ទីតាំង និងអ្នកលេងល្បែងជល់មាន់ទាំងនោះរត់គេចខ្លួនមុននឹងសមត្ថកិច្ចចុះទៅដល់ ឬក៏អ្នកញៀនល្បែងទាំងនោះសុទ្ធតែសមត្ថកិច្ចទើបមានឡានសារ៉ែនទៅលេង៕




No comments:
Post a Comment