ដុតធូបទុកចោលបង្កជាអគ្គីភ័យឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកភ្នំព្រឹក - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, January 21, 2025

ដុតធូបទុកចោលបង្កជាអគ្គីភ័យឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកភ្នំព្រឹក

(បាត់ដំបង) ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១៥និង៣៥នាទី  ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង។


ប្រភពព័ត៌មានបានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រ X ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី  (ឆេះអស់ទាំងស្រុង) រួមជាមួយសម្ភារ ,អង្ករ០៣ការុង  ,កង់០៣គ្រឿង ,ម៉ូតូ ០១គ្រឿង ,លុយចំនួន ៧០០.០០០រៀល ដែលមានម្ចាស់ឈ្មោះ ថោង សុថា ភេទប្រុស អាយុ ៧៦ឆ្នាំ មុខរបរឝ្រូទាយ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ។ 


នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ០១គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្តផងដែរ៕






 

No comments:

Post a Comment

Pages