
សូមបញ្ជាក់ឲ្យជ្រាបច្បាស់ថា"ច្បាប់នៃច្រករបៀង បើយោងតាមអនុក្រិត្យលេខ៦៤អនក្រ.បកចុះថ្ងៃទី៩កក្កដា២០០១របស់រាជរដ្ឋាភិបាលកម្ពុជាលិខិតលេខ ៣១៤៤អនក្រ.កបចុះថ្ងៃ២៣វិច្ឆិកា២០២២របស់ក្រសួងមហាផ្ទៃ លិខិតលេខ៧៧៦សជណចុះថ្ងៃ២៧មិថុនា២០០៦របស់ក្រសួងមហាផ្ទៃអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃ៩កញ្ញា២០២៣បានមានអនុសាសន៍មកគ្រប់ខេត្តដែលមានច្រករបៀងថា"។
.១.ត្រូវបិទទាំងស្រុងច្រករបៀងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីចាំបាច់ត្រូវធ្វើការ
សឹក្សាស្រាវជ្រាវ នឹងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចសង្គម របស់ច្រកដែលមានស្រាប់ រួចលើកសំណើរមកក្រសួងមហាផ្ទៃដើម្បីមានមូលដ្ឋានសឹក្សានឹងលើកយោបល់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចជាច្រកព្រំដែន .ជាផ្លូវការ។
២.ត្រូវចាត់វិធានការដើម្បីគ្រប់គ្រង នឹងការត្រួតពិនិត្យអ្នកធ្វើដំណើរ ទំនិញ នឹងមធ្យោបាយចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការទប់ស្កាត់នឹងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសត្រូវពង្រឹង ការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនឹងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ស បញ្ជាក់ឱ្យឃើញថា" .... ជាមេប៉ុស្តិ៍ បានអនុវត្តផ្ទុយទាំងស្រុងពីអនុក្រិត្យ៦៤ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាថ្ងៃ៩ កញ្ញា ២០២៣ ទាំងស្រុង។
No comments:
Post a Comment