មណ្ឌលគិរី៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យយនៅកម្រិតទាបបំផុត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលគ្រប់ក្រុងស្រុកឱ្យពង្រឹងការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រឹះស្ថានសិក្សានិងតាមដងផ្លូវជាតិក្នុងទីប្រជុំជន។
ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ ជាពិសេសនៅលើកំណាត់ ផ្លូវជាតិឱ្យមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានច្បាស់លាស់ ដើម្បីគេចផុតពីការល្មើសច្បាប់ការពិន័យនិងគ្រោះថ្នាក់ជាយថាហេតុ។

កម្លាំងនគរបាលខេត្ត បានចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាប្រចាំតាមដងផ្លូវជាតិ គ្រឹះស្ថានអប់រំនានា ក្រៅពីនេះក៏បានដាក់ចាត់តាំងកម្លាំងនគរបាលទូទាំងខេត្ត ចុះជួយសម្រួលចរាចរណ៍តាមទីប្រជុំជនបញ្ចៀសការកកស្ទះ និងជួយជូនសិស្សសាលាឆ្លងផ្លូវតាមសាលារៀនជាប្រចាំ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

No comments:
Post a Comment