ខេត្តត្បូងឃ្មុំ÷ចេញផ្សាយ ថ្ងៃទី《06/02/2025》ស្ដីអំពី÷សមត្ថកិច្ចកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តសហការជាមួយ អយ្យការ ដឹកនាំ ចុះបង្រ្កាប ករណីល្បែងស៊ីសង ខុសច្បាប់ {ជល់មាន់} ស្ថិតភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ បន្ទាប់ពីបានទទួលដំណឹងភ្លាមពីប្រជាពលរដ្ឋ ជាលទ្ធផល វត្ថុតាងជាច្រើន រួមទាំងជនសង្ស័យ កំពុងកសាងសំណុំរឿងបញ្ជូនឯកសារទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ដើម្បីរក្សាប្រសិទ្ធភាពបទបញ្ជាប្រមុខដឹកនាំ និងអនុវត្តតាម បទបញ្ជា ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងបទបញ្ជា ដ៏មុឺងម៉ាត់ របស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបទបញ្ជា របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពី លោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត
នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលបានពត៌មាន មានការលេងល្បែងសុីសងខុសច្បាប់(ជល់មាន់)។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យ កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត សហការជាមួយ អយ្យការ ចុះបង្រ្កាប ការលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់) ស្ថិតក្នុងភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។
* លទ្ធផល
- ឃាត់ខ្លួនអ្នកលេងល្បែងសុីសងខុសច្បាប់(ជល់មាន់) ចំនួន ១១ នាក់
* វត្ថុតាងរួមមាន
១. ម៉ូតូចំនួន ៣៣ គ្រឿង
២. ទូរស័ព្ទដៃចំនួន ០៩ គ្រឿង
៣. ទ្រុងមាន់ចំនួន ២៩
៤. មុងគ្របមាន់ចំនួន ០៦
៥. កំរាលចំនួន ០៦
៦. កន្ត្រកដាកមាន់ចំនួន ១២
៧. ប៊ីដុងជ័រពណ៌ខៀវសម្រាប់ដាក់ទឹកមាន់ចំនួន ០២
៨. កៅអីជ័រ ចំនួន ១២
៩. មួកសុវត្ថិភាព ចំនួន ០២
១០. លុយ ចំនួន ៣២.០០០.៛
១១. ជញ្ជីងថ្លឹងមាន់អេឡិកត្រូនិក ចំនួន ០១
១២.ផ្លែដឺក ចំនួន ០៨គូរ
១៣. បង់រុំខ្នាយមាន់ជល់ ចំនួន២១
១៤. ស្កុតរុំ ចំនួន ០២ដុំ
១៥. ក្រដាសខាត់ខ្នាយមាន់ ចំនួន ០១
១៦. ស្រោមផ្លែដែក ចំនួន ០២គូរ
១៧. បុងកត់ទឹកលុយភ្នាល់មាន់ ចំនួន ០៤ដុំ
១៨. ថ្មសំលៀងខ្នាយមាន់ ចំនួន ០១
១៩. កាបូបស្ពាយចំហៀងពណ៌ខ្មៅ ចំនួន ០១
២០. កាបូបក្រវ៉ាត់ចង្កេះពណ៌ទឹកប៊ិច ចំនួន ០១
២១. មាន់ជល់ចំនួន ១៥ក្បាល
បច្ចុប្បន្ន អ្នកញៀន លេងល្បែង និង វត្ថុតាង បញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាន កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការឱ្យធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ជាធរមាន ៕






No comments:
Post a Comment