ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យទីតាំងច្រោះដីកណ្ដាលទ្រូងផ្លូវ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ ២១៣+៥២៥ ផ្លូវជាតិលេខ ៤ សង្កាត់បិតត្រាំង ក្រុមព្រះសីហនុ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, January 7, 2026

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យទីតាំងច្រោះដីកណ្ដាលទ្រូងផ្លូវ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ ២១៣+៥២៥ ផ្លូវជាតិលេខ ៤ សង្កាត់បិតត្រាំង ក្រុមព្រះសីហនុ

ក្រុងព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ ទី ៦ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យទីតាំងច្រោះដីកណ្ដាលទ្រូងផ្លូវ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ ២១៣+៥២៥ ផ្លូវជាតិលេខ ៤ សង្កាត់បិតត្រាំង  ក្រុមព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសជាច្រើនរូបទៀត។


ទីតាំងដែលដីបាក់ស្រុតនេះកើតឡើងដោយសារ បាក់លូនៅខាងក្រោមផ្លូវ ដែលមានអាយុកាលចាស់ប្រមែនជាង ៦០ ឆ្នាំទៅហើយ គឺអំឡុងពេលសាងសង់ផ្លូវជាតិលេខ ៤ ជាជំនួយរបស់រដ្ឋាភិបាលអាមេរិកមកម្ល៉េះ ព្រមទាំងទឹកហូរច្រោះក្រោមផ្លូវក្នុងអប់រំពេលភ្លៀងធ្លាក់យោគជាប់នារដូវវស្សាកន្លងមក ។

ជាដំណោះស្រាយបឋម ក្រុមការងារបាទចាក់ដីលុបដើម្បីសម្រួលចរាចរណ៍ការពារកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ហើយនឹករៀបចំសាងសង់ប្រព័ន្ធលូឲ្យបានល្អប្រសើរឡើងវិញ និងកែសម្រួលមុខទឹកហូរចូលនិងហូរចេញឲ្យបានត្រឹមត្រូវ។ ទន្ទឹមដូចនោះក្រសួងក៏ដឹងបញ្ជូនក្រុមការងារបច្ចេកទេសបន្ថែមទៀត ដោយប្រើកាមេរ៉ា ROBT ដើម្បីត្រួតពិនិត្យគ្រប់ប្រព័ន្ធលូដែលកាត់ទទឹងក្រោមផ្លូវជាតិ ៤ នេះតែម្ដង បញ្ជាក់ផងដែរថាបច្ចុប្បន្នក្រុមការងារបើកចាក់ដីលុបបង្ហាប់បំពេញបណ្ដោះអាសន្ន និងដាក់ស្លាកសញ្ញាសុវត្ថិភាពលើទីតាំងបាក់ស្រុតនេះ ហើយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានធម្មតា ៕




 

No comments:

Post a Comment

Pages