សមុទ្រ ទន្លេ ស្ទឹង បឹងបួរជាសម្បត្តិរបស់រដ្ឋ បែរជាមានបុគ្គលមានលុយមានអំណាច កាយដីភ្នំយកទៅចាក់ចូលឆ្នេរសមុទ្ររំលោភយកដីធ្វើជាកម្មសិទ្ធិ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, February 19, 2026

សមុទ្រ ទន្លេ ស្ទឹង បឹងបួរជាសម្បត្តិរបស់រដ្ឋ បែរជាមានបុគ្គលមានលុយមានអំណាច កាយដីភ្នំយកទៅចាក់ចូលឆ្នេរសមុទ្ររំលោភយកដីធ្វើជាកម្មសិទ្ធិ

ខេត្តកោះកុង៖ ប្រិយមិត្តជាទីរាប់អាន យើងដឹងហើយថាសមុទ្រ ទន្លេ ស្ទឹង បឹងបួរជាសម្បត្តិរបស់រដ្ឋ ហើយបែរជាមានបុគ្គលមានលុយមានអំណាច កាយដីភ្នំយកទៅចាក់ចូលឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្នុងភូមិសាស្ត្រភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងមានបុគ្គលម្នាក់យើងមិនអាចបញ្ចេញឈ្មោះបានកាយដីភ្នំយកដីចាក់ចូលឆ្នេរសមុទ្រជាច្រើនហេត្តាដោយមិនញញើតនិងច្បាប់

ដែលស្ថិតនៅក្នុងភូមិភូមិឃុំខាងលើទោះបីមន្ត្រីអនុវត្តច្បាប់ចុះមកណែនាំបញ្ឈប់ការចាក់ដីចូលឆ្នេរសមុទ្ររំលោភយកដីធ្វើជាកម្មសិទ្ធិក៏បុគ្គលរូបនោះ មិនខ្វល់ដែរ នៅតែបន្តកាយភ្នំចាក់ចូលឆ្នេរសមុទ្ររំលោភចូលដដែល។


អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេសមុទ្ររបស់រាជរដ្ឋាភិបាល

បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី 10 ខែកក្កដា 2015

មាត្រា 8 ចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេសមុទ្រត្រូវកំណត់ចម្ងាយដូចតទៅ


-ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រគិតពីមាត់ពាម(ពេលទឹកជោរអតិបរមា

-ទន្លេ ចម្ងាយ ៥០ម៉ែត្រគិតពីច្រាំទន្លេ  

-ស្ទឹងចម្ងាយ ៣០ម៉ែត្រគិតពីមាត់ច្រាំងស្ទឹង -ព្រែកចម្ងាយ ២០មែត្រគិតពីមាត់ច្រាំង

- អូរចម្ងាយ១០ម៉ែត្រគិតពីមាត់ច្រាំងអូរ

-ប្រឡាយមេ ចម្ងាយ១០មែត្រគិតពីទេរភ្លឺប្រឡាយផ្នែកខាងក្រៅ

- ប្រឡាយរង- ចម្ងាយ ៥មែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ


- ប្រឡាយស្រោចស្របចម្ងាយ ៣ម៉ែត្រគិតពីជើងទេរប្រឡាយផ្នែកខាងក្រៅ

-អាងទឹក ចម្ងាយ១០០ម៉ែត្រគិតពីកម្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក- បឹងបូចម្ងាយ ៥០ ម៉ែត្រគិតពី កម្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់ក្នុងអាងទឹក -ដីចំណីមាត់ច្រាំ ឆ្នេរ និងពាមសមុទ្រនៅតំបន់រាជធានីឬក្រុងនៃខេត្តឬទីប្រជុំជននិងតំបន់អភិរក្សត្រូវកណត់ដោយលិខិតបទដ្ឋានគតិយុត្តដោឡែក

ដីចំណីមាត់ច្រាំងឆ្នេរនិងពាមសមុទ្រនៃតំបន់អាងទន្លេបានកំណត់ខាងលើជាសម្បត្តិសាធារណះរបស់រដ្ឋ ។

ការសាងសង់សំណង់រឹងលើដីសាធារណៈរបស់រដ្ឋខុសច្បាប់របស់រដ្ឋ មន្ត្រីអនុវត្តច្បាប់មិនគួរមើលរំលងដូចជាប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរសូរិយោដីនិងប្រធានសាធារណការនិងដឹកជញ្ជូន  គួរតែអនុវត្តច្បាប់ទៅលើជនទុច្ចរិតដែលរំលោភយកដីរដ្ឋឱ្យមានប្រសិទ្ធភាពផង។


ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ពន័គ្រប់លំដាប់ថ្នាក់ជា ពិសេស លោកជំទាវ ឈឺ វ៉ា  អភិបាលនៃ គណៈអភិបាលខេត្តកោះកុង មេត្តាមានវិធានការចាត់កំលាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធការកាយដីភ្នំចាក់ចូលឆ្នេរសមុទ្រខុសច្បាប់ក្នុងភូមិចាំយាមផងទាន!។


ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត រិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ស្ថាប័នរដ្ឋឬបុគ្គលណាឡើយ គ្រាន់តែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល

អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕





 


No comments:

Post a Comment

Pages