ក្នុងខណៈពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល និងប្រមុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ ឲ្យគ្រប់បណ្ដាខេត្ដរាជធានី ធ្វើការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន សូម្បីតែល្បែងហ្គេមអនឡាញលួចលាក់ តែខេត្តរតនគិរី នៅតែបន្តឃុបឃិតគ្នា ឲ្យបើកមានល្បែងស៊ីសងគ្រប់ប្រភេទ ដោយសេរីបែបនេះ ???
ប្រជាពលឆ្ងល់ថា តើលោក(ទួន មេសា)មេបញ្ជាការរងនគរបាលវិរៈការពារព្រំដែនលេខ២០៣ មានអំណាច មានឥទ្ធិពលប៉ុណ្ណា???
បានជាអាចបើកកន្លែងលេល្បែងស៊ីសងគ្រប់ប្រភេទ ដ៏ធំ លេងកក្រើក ក្រុងបានលុង ខេត្ដរតនគីរី បានដោយស្រួលៗបែមនេះ។
តើលោកអធិការនៃអធិការក្រុង លោក អភិបាលអភិបាលក្រុងបានលុង លោកស្នងការស្នងការខេត្ត លោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរី មិនបានដឹង បានលឺ បានទទួលបទបញ្ជាប្រមុខរាជរដ្ឋាភិបាល និងប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជា ឲ្យធ្វើការទប់ស្កាត់បង្ក្រាបរដ្ឋល្បែងសុីសង គ្រប់ប្រភេទ មិនឲ្យកើតមាន សូម្បីតែការលួចលាក់បើកលេង ហ្គេមអនឡាញ តូចធំ (game online) និងល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យអស់គ្រប់បណ្ដាក្រុងស្រុក ខេត្តរាជធានី នោះទេ???
ឬក៏ខ្លាចអំណាចឥទ្ធិពលអ្នកបើកល្បែងស៊ីសងខ្នាតធំ ឬក៏ទទួលបានភាគផល លាភសក្ការៈ ពីការបើកល្បែងខ្នាតធំនេះ ច្រើនកម្រិតណា បានជាហ៊ានផ្គើន និងបទបញ្ជាប្រមុខថ្នាក់ដឹកនាំបែបនេះ។ នៅមានបន្ត ថ្ងៃទី 05,06/03/2026




No comments:
Post a Comment