*រាជធានីភ្នំពេញ
តាមសេចក្តីរាយការណ៍ពីរពលរដ្ឋ កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា មានទីតាំងមួយកន្លែងកំពង់យកអេស្ការ ហៅថាគ្រឿងចក្រចូលគាស់កាយដីចំណីច្រាំងទន្លេសំរាប់បុកគ្រឹះសាងសង់សំណង់រឹង រំលោភបំពានដីចំណីច្រាំងទន្លេ ដែលស្ថិតនៅក្នុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យ៉ាងរលូន ពេលនេះកំពុងដំណើរការវិញហើយធ្វើឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានមានចម្ងល់ ! បានលើកឡើងជាសំនួរ តើមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ឲ្យសាងសង់ដែរ ឬទេ?
ដោយឡែកលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ថាបានផ្អាកសាងសង់ហើយ
ពលរដ្ឋសំណូមពរដល់ លោក
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានី មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យទីតាំងសាងសង់សំណង់រឹងបុកគ្រឹះចូលចំណីច្រាំងទន្លេជាសម្បត្តិរបស់រដ្ឋខាងលើនេះផងទាន។
ពលរដ្ឋសំណូមពរដល់ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធ
សូមពិនិត្យមើលផងបាទ
-ទន្លេ ចម្ងាយ ៥០ម៉ែត្រគិតពីច្រាំទន្លេ
-ស្ទឹងចម្ងាយ ៣០ម៉ែត្រគិតពីមាត់ច្រាំងស្ទឹង -ព្រែកចម្ងាយ ២០មែត្រគិតពីមាត់ច្រាំង
- អូរចម្ងាយ១០ម៉ែត្រគិតពីមាត់ច្រាំងអូរ
-ប្រឡាយមេ ចម្ងាយ១០មែត្រគិតពីទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
- ប្រឡាយរង- ចម្ងាយ ៥មែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
- ប្រឡាយស្រោចស្របចម្ងាយ ៣ម៉ែត្រគិតពីជើងទេរប្រឡាយផ្នែកខាងក្រៅ
-អាងទឹក ចម្ងាយ១០០ម៉ែត្រគិតពីកម្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក- បឹងបូចម្ងាយ ៥០ ម៉ែត្រគិតពី កម្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់ក្នុងអាងទឹក -ដីចំណីមាត់ច្រាំ ឆ្នេរ និងពាមសមុទ្រនៅតំបន់រាជធានីឬក្រុងនៃខេត្តឬទីប្រជុំជននិងតំបន់អភិរក្សត្រូវកណត់ដោយលិខិតបទដ្ឋានគតិយុត្តដោឡែក
ដីចំណីមាត់ច្រាំងទន្លេនិងតំបន់អាងទន្លេបានកំណត់ខាងលើជាសម្បត្តិសាធារណះរបស់រដ្ឋ ។
ការសាងសង់សំណង់រឹងលើច្រាំងទន្លេរសាធារណៈរបស់រដ្ឋខុសច្បាប់របស់រដ្ឋ មន្ត្រីអនុវត្តច្បាប់មិនគួរមើលរំលងដូចជាប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរសូរិយោដីនិងប្រធានសាធារណការនិងដឹកជញ្ជូន គួរតែអនុវត្តច្បាប់ទៅលើជនទុច្ចរិតដែលរំលោភយកដីរដ្ឋឱ្យមានប្រសិទ្ធភាពផង។
ជាចុងក្រោយអង្គភាពគេហទំព័រ S M D សរសេរចុះផ្សាយតែសាមម៉ីជនដែលបានប្រព្រឹត្តហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេអង្គភាពយើងខ្ញុំនិងរង់ចាំការបកស្រាយពីសាមម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឱ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ។គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម(រិះគន់ក្នុងន័យស្ថាបនា)ព័ត៌មាន(ត)


No comments:
Post a Comment