ឧត្តមសេនីយ៍ត្រី សៀ ទីន ជួបសំណេះសំណាល និងបើកឯកសណ្ឋានជូនដល់កម្លាំងកងអនុសេនាធំចល័ត និងសិក្ខាកាមជំនាន់ទី៤៧ ! - គេហទំព័រ ស្ពានមរតក

Breaking

Saturday, April 11, 2026

ឧត្តមសេនីយ៍ត្រី សៀ ទីន ជួបសំណេះសំណាល និងបើកឯកសណ្ឋានជូនដល់កម្លាំងកងអនុសេនាធំចល័ត និងសិក្ខាកាមជំនាន់ទី៤៧ !

នាថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង អញ្ជើញជួបសំណេះសំណាល និងបើកឯកសណ្ឋានប្រយុទ្ធទឹកប៊ិច ជូនកម្លាំងកងអនុសេនាធំចល័ត និងបើកឯកសណ្ឋានប្រតិបត្តិការ ជូនកម្លាំងសិក្ខាកាមជំនាន់ទី៤៧ ដែលជាអំណោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនដល់កម្លាំងកងរាជអាវុធហត្ថសម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារ។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនពរដល់ កម្លាំងកងអនុសេនាធំចល័ត និងកម្លាំងសិក្ខាកាមជំនាន់ទី៤៧ ទាំងអស់ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមឲ្យមានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ





 

No comments:

Post a Comment

Pages