ថ្មីទៀតហើយ មនុស្សឥឡូវពិតជាសាហាវណាស់បាញ់សំលាប់ឆៅៗ មិនដឹងរឿងគុំនំឬរឿងអ្វីទេ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, April 4, 2026

ថ្មីទៀតហើយ មនុស្សឥឡូវពិតជាសាហាវណាស់បាញ់សំលាប់ឆៅៗ មិនដឹងរឿងគុំនំឬរឿងអ្វីទេ

កោះកុង÷ ឃាតកម្មបាញ់យ៉ាងសាហាវឃោរឃៅ នៅកណ្ដាលក្រុងបណ្ដាលឲ្យបុរសពីរនាក់រងរបួសម្នាក់ និងស្លាប់បាត់បង់ជីវិតម្នាក់នៅនឹងកន្លែងយ៉ាងអាណោចអាធម្ម។


ករណីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងរំលងអាធ្រាត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣:៣៥ ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ។


តាមសមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យចំនួន ០១នាក់ឈ្មោះសាយ សាន្ត ភេទប្រុស អាយុ៣៤ ឆ្នាំ ថ្ងៃខែឆ្នាំកំណើត ១៩.កញ្ញា.១៩៩១ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៤០១០៤១៤៤ មានទីលំនៅភូមិបឹងឃុនឆាង  សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធអាការ(បាញ់៦គ្រាប់) ទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។


១.ជនរងគ្រោះឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ (របួសធ្ងន់) ។

២.ជនរងគ្រោះឈ្មោះសុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ ថ្ងៃខែឆ្នាំកំណើត២៨.០៧.១៩៩៨ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បាន (ស្លាប់)បាត់បង់ជីវិតនៅហ្នឹងកន្លែង ។


សមត្ថកិច្ចបានឲ្យដឹងទេថា ចំពោះជនសង្ស័យ ក្រោយពីធ្វើសកម្មភាពបាញ់រួចបានរត់គេចខ្លួនបាត់តែម្តង។ ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។


រីឯជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្រោយពីសមត្ថកិច្ចជំនាញធ្វើកុសលវិច្ច័យរួច បានប្រគល់សមទៅសាច់ញ្ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯវត្តទេពនិម្មិត៕





 

No comments:

Post a Comment

Pages