ខេត្តព្រះសីហនុ
រឿងដ៏ហួសចិត្ត និងអយុត្តិធម៌ កើតមាន ជារឿយៗ ដែលមិនអាចលុបបំបាត់បាន នោះគឺទំនាស់ដីធ្លី ដែលមន្ត្រីថ្នាក់ក្រោម ចេះតែ ឃុបឃិតគ្នាជាប្រព័ន្ធ លាក់បាំង កុហក ថ្នាក់លើ ធ្វើឲ្យពលរដ្ឋ រងទុកវេទនា ខ្លោចផ្សារ បំផុត ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានឃេីញមនុស្សមួយក្រុមមានគ្នា៥នាក់បេីករថយន្ត Pick up ស្លាក់ខេមរ:ភូមិន្ទ02 2-1826 ពណ៌ខ្មៅមួយគ្រឿង ម៉ាកChevrolet ប្រដាប់ដោយវិទ្យុទាក់ទងសឹងតែគ្រប់ដៃ បាន ទៅឈ្លោះប្រកែកវែកញែកគ្នាជាមួយនឹងប្រជាពលរដ្ឋ ដែលជាម្ចាស់ដីធ្លីធ្លាប់តែស្នាក់អាស្រ័យផលលេីដីរបស់ពួកគាត់ មានការខឹងសម្បារយ៉ាងខ្លាំងដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បើយោងតាមការផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព៌ត័មានក្នុងខេត្តព្រះសីហនុជិត២០អង្គភាពផ្សេងគ្នា បុរសជាមេក្រុមជនមិនស្គាល់អត្តសញ្ញាណទាំងនោះបានប្រាប់ដល់ក្រុមអ្នកសារព៌ត័មានថា ពួកគាត់ជាជនស៊ីវិលធម្មតាធ្វេីតាមបញ្ជារបស់មេគាត់អោយមកប្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលកាន់កាប់នឹងមានឯកសារទិញលក់តាំងពីឆ្នាំ១៩៩៧មកម៉្លេះអោយឆាប់រុះរេីរបង ឫមួយក៏ចាំដល់អាជ្ញាធរមូលដ្ឋានចុះមករុះរេី ដោយពួកគាត់សំអាងថាមានប្លង់កម្មសិទ្ធិស្របច្បាប់(ប្លង់រឹង)ដែលជាន់លេីដីរបស់ប្រជាពលរដ្ឋទៅវិញ ប៉ុន្តែត្រូវបានលោក អ៊ំ ខឹម សម្បត្តិ ដែលជាម្ចាស់ដី និងក្រុមគ្រួសាររបស់គាត់បដិសេធ ព្រោះបេីយោងតាមប្លង់របស់ជនទាំង៥នាក់នោះបានបង្ហាញគឺជាប្លង់កម្មសិទ្ធិស្ថិតនៅក្នុងភូមិ៤ ឯណោះទេ ហេតុអ្វីបានជាមកទន្ទ្រាននៅលេីដីរបស់ពួកនៅក្នុងភូមិ១ទៅវិញ? ជនទាំង៥នាក់នោះនៅតែអះអាងថាមេរបស់គេមានប្លង់កម្មសិទ្ធិនោះពិតជាស្ថិតនៅកន្លែងនេះ(ភូមិ១) ហេីយនៅពេលដែលលោកអ៊ំដែលជាម្ចាស់ដីស្នេីសុំអត្តសញ្ញណរបស់មេពួកគាត់ស្រាប់តែជនទាំងនោះឆ្លេីយទាំងក្រអេីតក្រទមថាមិនស្គាល់ បានត្រឹមតែនិយាយថាបេីចង់ដឹងចង់ទាក់ទងគឺត្រឹមតែពួកគេទៅបានហេីយនៅពេលអ្នកសារព័ត៌មានយេីងបានចោទសួរទៅកាន់ពួកគេថា បេីសិនជាក្រុមរបស់លោកជាប្រជាពលរដ្ឋ ជនស៊ីវិលធម្មតាហេតុអ្វីមានសិទ្ធិប្រេីប្រាស់រថយន្តបំពាក់ស្លាក់លេខខេមរ:ភូមិន្ទ និងប្រេីប្រាស់វិទ្យុទាក់ទង់យ៉ាងអាណាធិបតេយ្យទៅវិញជនទាំង៥ នាក់នោះឆ្លេីយទាំងរដិបរដុបថាឡានរបស់គេខូចហេីយបានខ្ចីឡានមិត្តភ័កិ្ក ដូច្នេះលោកខឹម សម្បត្តិ ក៏ជាដូចក្រុមអ្នកសារព័ត៌មានយេីងស្នេីសុំដល់ថ្នាក់ដឹកនាំខាងលេីជាពិសេសឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាគណៈមេបញ្ជាការឯកភាពខេត្ត ព្រមទាំងស្ថាប័នពាក់ពន្ធ័ជួយបេីកការសេុីបអង្កេតជុំវិញបញ្ហាខាងលេីនេះផងទាន ថាពួកគេទាំងនោះជាកូនចៅរបស់អស់លោកណានឹងមកពីខាងណាអោយពិតប្រាកដ បានជាហ៊ានប្រេីប្រាស់រថយន្តរបស់ខេមរ:ភូមិន្ទ ដេីរចង្អុលដីប្រជាពលរដ្ឋយ៉ាងនេះ ព្រោះកន្លងមកប្រមុខថ្នាក់ដឹកនាំក៏បានចេញបទបញ្ជាហាមមិនអោយមន្ត្រីរាជការ ឫបុគ្គលណាដែលបំរេីការចំណុះអោយស្ថាប័នរដ្ឋទាំងអស់មិនត្រូវយករថយន្តរបស់អង្គភាពប្រេីប្រាស់ ដែលមិនបំរេីអោយការងាររបស់អង្គភាព ឫស្ថាប័នរដ្ឋនោះទេ
យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ ការកាន់កាប់ដីធ្លីមុនច្បាប់ នេះចូលជាធរមាន (មុនឆ្នាំ២០០១) ត្រូវបានទទួលស្គាល់សិទ្ធិជា «ភោគី» ស្របច្បាប់ ប្រសិនបើការកាន់កាប់នោះមានលក្ខណៈ សន្តិភាព មិនលួចលាក់ មិនមានការតវ៉ា និងជាដីឯកជន។ យោង តាមមាត្រា ៣០ និង ៣១ ភោគីអាចស្នើសុំប្តូរពីសិទ្ធិកាន់កាប់មក ជាកម្មសិទ្ធិដាច់មុខ (ប្លង់រឹង) បាន។
ដោយឡែកលោកអ៊ំ ខឹម សម្បត្តិ អាយុ៧៣ឆ្នាំ ដែលជាម្ចាស់ដីក៏បានប្រាប់ទៅជនមិនស្គាល់អត្តសញ្ញាណទាំងនោះថាដីរបស់ពួកដែលស្នាក់អាស្រ័យផលនេះគឺមានឯកសារនិងបណ្ណ័សម្គាល់កម្មសិទ្ធិទិញលក់ដឹងឮពីអាជ្ញាធរស្រុកយ៉ាងត្រឹមត្រូវច្បាស់លាស់ ហេតុអ្វីបានជាមកទន្ទ្រានដីរបស់គាត់ ហេីយចោទគាត់ដែលជាម្ចាស់ដីថាជាអ្នករស់នៅខុសច្បាប់ទៅវិញ ឫមួយស្រុកខ្មែរអោយតែមានលុយ មានអំណាចដេីរចង្អុលយកដីអ្នកណាក៏បានតាមតែអំពើចិត្ត មកធ្វេីជាកម្មសិទ្ធិរបស់ខ្លួន? ហេីយចង់តតាំងគ្នាលោកអ៊ំ ខឹម សម្បត្តិ បានផ្តាំទៅជនទាំង៥នាក់នោះអោយហៅមេរបស់ពួកគាត់មកនិយាយគ្នាតតាំងនៅទីកន្លែងនេះ(លេីដីរបស់គាត់)ក៏បាននៅចំពោះអាជ្ញាធរសមត្ថកិច្ចក៏បាន ៕
ពាក់ព័ន្ធរឿងនេះ លោកម៉ុក ម៉ាន មេភូមិ១ ឃុំ អូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាន មានប្រសាសន៍ប្រាប់ក្រុមការងារយេីងថា គាត់ស្គាល់ច្បាស់លោក ខឹម សម្បត្តិ ជាប្រជាពលរដ្ឋខេត្តព្រះសីហនុ ពិតជាមានដីនៅទីតាំងភូមិ១ ឃុំត្រេះមែន។ ព្រោះគាត់ឧស្សាហ៍ឃើញលោក ខឹម សម្បត្តិ ចេញចូលញឹកញាប់ដែរ។ ប៉ុន្តែនៅក្នុងអង្គប្រជុំ កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៦ កន្លងទៅ នេះ រដ្ឋបាលស្រុកបែរជាអញ្ជើញលោក មេភូមិ៤ ចូលក្នុងអង្គប្រជុំពិភាក្សាទៅវិញ។ ទាំងដែលទីតាំងដីនេះស្ថិតនៅក្នុងភូមិ១ ឃុំអូ ត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក រីទូ អភិបាលរងស្រុកស្ទឹងហាវ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក បានឃើញឯកសាររបស់លោក ខឹម សម្បត្តិ គឺទិញនៅឆ្នាំ១៩៩៧ ចំណែកដីនោះគឺជាដី របស់រដ្ឋ។ រីឯភាគីម្ខាងទៀត គេមានឯកសារ គ្រប់គ្រាន់ បានបំពេញឯកសារស្នើសុំ កាត់ឈ្វៀលលត្រឹមត្រូវតាមច្បាប់
ដូច្នេះលោកមិនមានសិទ្ធិសម្រេចកាត់ឱ្យទៅ ខាងណាទេដោយយោងទៅតាមឯកសារដែល ភាគីទាំងសងខាងមានតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី លោកអ៊ំ ខឹម សម្បត្តិ បាន ទទូចស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ពិសេសឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ សូមមេត្តាជួយចាត់មន្ត្រីយុត្តិធម៌អព្យាក្រឹត្យ ចុះពិនិត្យឯកសារលើទីតាំងដីជាក់ស្តែង ថាតើ អ្នកណាជាម្ចាស់ដីរស់នៅកាន់កាប់ពិតប្រាកដ ផងទាន។
អង្គភាពយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាអ្នកនាំសារពីប្រជាពលរដ្ឋទៅប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្មានចេតនាញ៉ុះញ៉ុងដាក់បន្ទុកខាងណានោះ ទេ អង្គភាពយេីងរងចាំការបំភ្លឺបកស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វេីការតាមច្បាប់របបសារព័ត៌មាន.សូមអរគុណ!៕













No comments:
Post a Comment