ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលអំណោយជាសម្ភារឯកសណ្ឋាន របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, April 4, 2026

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលអំណោយជាសម្ភារឯកសណ្ឋាន របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ

នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគល់ជូនអធិការនគរបាលខណ្ឌទាំង១៤ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការទទួលអំណោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៉េង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ 

អំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានផ្តល់ជូនក្នុងមួយខណ្ឌៗ ទទួលបាន ៖ អាវក្រោះ ចំនួន ២០អាវ អាវចរាចរណ៍ ចំនួន ៥០អាវ និងខ្សែក្រវ៉ាត់ ចំនួន ២០ឈុត ៕




 

No comments:

Post a Comment

Pages