ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្តិសុំសេចក្ដីសុខ សិរីសួស្ដី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, April 9, 2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្តិសុំសេចក្ដីសុខ សិរីសួស្ដី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្តិសុំសេចក្ដីសុខ សិរីសួស្ដី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលនាពេលខាងមុខនេះ។




ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ និងលោកជំទាវ និងលោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស (គ.ជ.ប.ជ) ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងអស់លោក លោកស្រីដែលជាមន្រ្តីចំណុះអង្គភាពទាំងបីផងដែរ។




ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម





 

No comments:

Post a Comment

Pages