តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីសែនព្រេនម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដ្ឋានសាងសង់ជាផ្លូវការនូវវេទិកាអុំទូកនៅបឹងតាកែវ ដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។
រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តតាកែវ បានបើកការដ្ឋានសាងសង់សណ្ឋាគារ និងប្រាសាទចំកណ្ដាលបឹងតាកែវរួចរាល់ហើយ ហើយនៅថ្ងៃនេះ អាជ្ញាធរបានបើកការដ្ឋានសាងសង់វេទិកាអុំទូកមួយបន្ថែមទៀត ដូចនេះនៅសល់តែគម្រោងកសាងផ្លូវក្រវាត់បឹងតាកែវ និងសួនច្បារ ប៉ុណ្ណោះ ដែលនឹងត្រូវបើកការដ្ឋានជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្តែងក្តីរំពឹងថា នៅពេលដែលប្រាសាទ សណ្ឋាគារ សួនច្បារ វេទិកាអុំទូក និងផ្លូវក្រវាត់បឹង ត្រូវបានកសាងរួចរាល់ ខេត្តតាកែវ ជាពិសេសក្រុងដូនកែវ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកកម្សាន្តកាន់តែច្រើនឡើងជាក់ជាមិនខាន៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





No comments:
Post a Comment