[English Below] គិតពីម៉ោង៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥.៧៨៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៧៣.១០៧នាក់ ក្នុងនោះស្រី្តមាន ៩០.៧៩៥នាក់ និងកុមារ៥៦.៧៥៧នាក់។
From 6:00 AM on 8 January to 6:00 AM on 9 January 2026, an additional 5,787 displaced persons returned to their homes. Therefore, out of a total of more than 640,000 displaced persons, approximately 470,000 displaced persons have returned to their homes. As a result 173,107 displaced persons, including 90,795 women and 56,757 children, remain in displacement camps.





No comments:
Post a Comment