ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ផែនការងារភស្ថុភារ និងហិរញ្ញវត្ថុ រៀបចំចាត់ចែង និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងមធ្យោបាយមួយចំនួនរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ជូនកងកម្លាំងនគរបាលប្រចាំការទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ ដើម្បីបន្តយកចិត្តទុកដាក់គាំទ្រកម្លាំងនគរបាលជាតិឈរជើងនៅជួរមុខ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ






No comments:
Post a Comment