ជាក់ស្តែងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ត្រូវបានគេលើកឡើងថា ១៥គ្រឿង ជារថយន្តរបស់ក្រុមហ៊ុន ជា ចិន្តា ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ក្រុមអ្នកតាមដាននិងការពារសម្បត្តិធនធានធម្មជាតិ។មានចម្ងល់ចង់សួរឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយឆ្លើយសំណួរនោះគឺ÷
ដីសម្បទានសេដ្ឋកិច្ច គឺផ្តល់សម្រាប់អភិវឌ្ឍកសិកម្ម និងកសិ-ឧស្សាហកម្ម តើឈើដែលកំពុងដឹកជាក្បួននេះ មានប្រភពពីណា?
គោលការណ៍ច្បាប់កម្ពុជា អនុញ្ញាតអោយក្រុមហ៊ុនវិរិយោគទីតាំងក្នុងតំបន់ព្រៃស្រោងឬព្រៃរិចរិល?
ហេីយបើគេអះអាងថា ដីព្រៃមានសភាពរិចរិល ហើយទើបយកមកអភិវឌ្ឍន៍ តើហេតុអ្វីបានជាមានឈើច្រើនរហូតដល់អាចចេញជាក្បួន ១៨គ្រឿងក្នុងមួយយប់?
សំណួរមិនមែនថា ឡានដឹកឈើច្រើនប៉ុណ្ណាទេ ប៉ុន្តែ គឺ ឈើមកពីណា? មានឯកសារអ្វីបញ្ជាក់? ហើយអ្នកណាជាអ្នកត្រួតពិនិត្យ?
ជាការស្នេីរសុំរបស់មហាជន
បើស្របច្បាប់ សូមបង្ហាញឯកសារឲ្យច្បាស់។ បើខុសច្បាប់ សូមចាត់វិធានការតាមច្បាប់..!
ប្រភព.សារព័ត៌មាន SDM
Friday, August 14, 2026
Home
សន្តិសុខសង្គម
មេឈ្មួញជារីងខ្លាំងប្រចាំខេត្តមណ្ឌលគីរី សម្រុកដឹកឈើ តាមរថយន្ត វ៉េអងវែងៗ ប្រមាណជិត ១៨គ្រឿង កំពុងចេញតាមផ្លូវជាតិលេខ៧៦យ៉ាងគំហុក
មេឈ្មួញជារីងខ្លាំងប្រចាំខេត្តមណ្ឌលគីរី សម្រុកដឹកឈើ តាមរថយន្ត វ៉េអងវែងៗ ប្រមាណជិត ១៨គ្រឿង កំពុងចេញតាមផ្លូវជាតិលេខ៧៦យ៉ាងគំហុក
Tags
# សន្តិសុខសង្គម
Share This
គេហទំព័រ ស្ពានមរតក
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)






No comments:
Post a Comment