ឯកឧត្តម ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម នៅខេត្តមណ្ឌលគិរី - គេហទំព័រ ស្ពានមរតក

Breaking

Monday, August 10, 2026

ឯកឧត្តម ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម» ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី លោក វឿន ប្រយុទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរពាណិជ្ជកម្មមកពីខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ត្បូងឃ្មុំ ព្រៃវែង កំពង់ធំ កំពង់ចាម និងក្រចេះ ព្រមទាំងតំណាងក្រុមហ៊ុន-សហគ្រាស អាជីវករ ពាណិជ្ជករ និងប្អូនៗនិស្សិតយ៉ាងច្រើនកុះករ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅអំពីនីតិវិធីនៃការធ្វើសាមញ្ញកម្មចុះបញ្ជីពាណិជ្ជកម្ម ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនដល់បណ្តាក្រុមហ៊ុន និងសហគ្រាសនានាក្នុងខេត្តមណ្ឌលគិរី។





 

No comments:

Post a Comment

Pages