អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី - គេហទំព័រ ស្ពានមរតក

Breaking

Monday, August 10, 2026

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកស្រី អភិបាលរងខេត្ត លោក ស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្រោមបរិយាកាសអាកាសធាតុត្រជាក់ មេឃស្រទុំ និងមានភ្លៀងរលឹមស្រិចៗ។
យោងតាមរបាយការណ៍របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦នេះ មានបេក្ខជនសរុបចំនួន ៧៧០នាក់ ស្រី៤៧១នាក់ ក្នុងនោះ បេក្ខជនចំណេះទូទៅ ៧៣៦នាក់ ស្រី ៤៥៤នាក់ បេក្ខជនស្វៃរិន ២៣នាក់ ស្រី ១០នាក់​ បេក្ខជនបំពេញវិជ្ជា ១១នាក់ ស្រី ៧នាក់ និងបេក្ខជនជាជនជាតិភាគតិច ២៦១នាក់ ស្រី ១៦២នាក់។ លោក បន្ថែមថា មណ្ឌលប្រឡងចំនួន ០២ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ១.មណ្ឌលថ្នាក់វិទ្យាសាស្រ្ត មាន ០៣បន្ទប់ បេក្ខជនសរុប ៧០នាក់ ស្រី ៤៦នាក់ និង២. មណ្ឌលថ្នាក់វិទ្យាសាស្រ្តសង្គម ០១មណ្ឌល មាន ២៨បន្ទប់ ដែលមានបេក្ខជន ៧០០​នាក់ ស្រី ៤២៥នាក់ ក្នុងនោះ បេក្ខជនចំណេះទូទៅ​​មានចំនួន ៦៦៦នាក់ ស្រី ៤០៨នាក់៕





 

No comments:

Post a Comment

Pages